សំណួរនិងចម្លើយ ភាគទី១ ៖ សំណួរដ៏សំខាន់៥យ៉ាងស្តីអំពីដំណឹងល្អរបស់ព្រះយេស៊ូវ (២០១៥)
សៀវភៅនេះមាន៥១ទំព័រ បែកជាមេរៀន៥ ដែលឆ្លើយតបនឹងសំណួរ៥សំខាន់អំពីដំណឹងល្អរបស់ព្រះយេស៊ូវ។ សំណួរទាំង៥នោះគឺ ៖
១ តើអ្វីជាគោលបំណងត្រឹមត្រូវក្នុងការជឿលើព្រះយេស៊ូវ?
២ តើព្រះយេស៊ូវបានសន្យាប្រទានអ្វីខ្លះចំពោះអ្នកដែលជឿ ហើយដើរតាមទ្រង់?
៣ តើការកែប្រែចិត្តពិតប្រាកដមានន័យយ៉ាងដូចម្ដេច?
៤ តើអ្វីជាការលះបង់ និងសេចក្ដីអំណរនៃការក្លាយជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវ?
៥ តើពិធីជ្រមុជទឹកមានន័យយ៉ាងដូចម្ដេច?
សៀវភៅនេះមានសំណួរនៅចុងបញ្ចប់នៃមេរៀននីមួយៗ ហើយអាចជួយត្រៀមសិស្សថ្មីសម្រាប់ទទួលពិធីជ្រមុជទឹក និងសម្រាប់ចូលសមាជិកក្រុមជំនុំ។