ត្រឡប់
SWOJ Khmer
Cover: ព្រះដែលអ្នកមិនទាន់ស្គាល់តែគួរឲ្យកោតខ្លាច

ព្រះដែលអ្នកមិនទាន់ស្គាល់តែគួរឲ្យកោតខ្លាច (២០១៩)

ខិត្តប័ណ្ណនេះមាន១១ទំព័រ ដែលបោះពុម្ពជាពណ៌។ ខិត្តប័ណ្ណផ្អែកលើសេចក្ដីអធិប្បាយរបស់សាវកប៉ុលនៅក្នុងកិច្ចការ ១៧:២២-៣១។ ខិត្តប័ណ្ណនេះបង្ហាញព្រះអម្ចាស់តាមទស្សនៈ៤យ៉ាង៖ ១ ព្រះអង្គជាអ្នកបង្កើត ហើយយើងជាកម្មសិទ្ធិរបស់ព្រះអង្គ ដូច្នេះយើងត្រូវតែស្វែងរកព្រះអង្គ។ ២ ព្រះអង្គជាអ្នកតាក់តែងច្បាប់ ហើយយើងជាអ្នកបំពានច្បាប់ ដូច្នេះយើងត្រូវតែទទួលស្គាល់អំពើបាបរបស់យើងនៅចំពោះទ្រង់ ហើយប្រែចិត្ត ។ ៣ ព្រះអង្គជាចៅក្រម ហើយយើងជាអ្នកប្រព្រឹត្តខុស ដូច្នេះយើងត្រូវតែខ្លាចការជំនុំជម្រះរបស់ព្រះអង្គ ។ ៤ ព្រះអង្គជាអ្នកសង្គ្រោះ ហើយយើងជាអ្នកដែលត្រូវការការសង្គ្រោះ ដូច្នេះយើងត្រូវតែអំពាវនាវដល់ព្រះអង្គដើម្បីជួយសង្រ្គោះយើង។
ទាញយក PDF ស្តាប់សំឡេង មើលវីដេអូ