ត្រឡប់
SWOJ Khmer
Cover: បន្ទាប់ពីមរណភាព

បន្ទាប់ពីមរណភាព ៖ តើយើងនឹងជួបអ្វីបន្ទាប់ពីមរណភាព? (២០២៤)

ខិត្តប័ណ្ណនេះមាន៧ទំព័រ ដែលបោះពុម្ពជាពណ៌ ។ ខិត្តប័ណ្ណនេះបង្រៀនតាមព្រះគម្ពីរបរិសុទ្ធអំពីអ្វីៗដែលនឹងកើតឡើងរួចពីពេលយើងចូលមរណភាព ។ អ្នកអាននឹងឃើញគម្ពីរ ២០ខ ដែលជួយយើងត្រៀមខ្លួនសម្រាប់ថ្ងៃចុងក្រោយ ។ មានចំណុចសំខាន់៤គឺ៖ ១   បន្ទាប់ពីមរណភាព រូបកាយយើងនឹងត្រឡប់ទៅជាដីវិញ។ ២   បន្ទាប់ពីមរណភាព ព្រលឹងវិញ្ញាណយើងនឹងឡើងទៅជួបព្រះជាម្ចាស់ដើម្បីទទួលការជំនុំជម្រះ។ ៣  បន្ទាប់ពីមរណភាព ព្រះជាម្ចាស់នឹងដាក់ទោសអស់អ្នកដែលមិនបានប្រែចិត្ត និងទទួលជឿព្រះយេស៊ូវ។ ៤   បន្ទាប់ពីមរណភាព ព្រះជាម្ចាស់នឹងទទួលស្វាគមន៍អស់អ្នកដែលបានទទួលការលើកលែងទោសបាប ។ នៅទីបញ្ចប់ ខិត្តប័ណ្ណនេះមានសេចក្ដី អញ្ជើញដល់អ្នកអានឲ្យងាកចេញពីផ្លូវនៃសេចក្ដីស្លាប់ ហើយជ្រើសរើសផ្លូវនៃជីវិតដែលរកឃើញតែនៅក្នុងព្រះអង្គសង្គ្រោះដែលបានត្រូវឆ្កាង និងបានរស់ឡើងវិញប៉ុណ្ណោះ ។
ទាញយក PDF