ត្រឡប់
SWOJ Khmer
Cover: តើសាសនាទាំងអស់ដូចគ្នាមែនដែរឬទេ

តើសាសនាទាំងអស់ដូចគ្នាមែនដែរឬទេ? (២០២៤)

កូនសៀវភៅនេះមាន២៨ទំព័រ ដែលអមជាមួយរូបភាពខ្លះ ។ មនុស្សជាច្រើនគិតថា សាសនាទាំងអស់ដូចគ្នា ពីព្រោះសាសនាទាំងអស់តែងតែបង្រៀនមនុស្សឲ្យធ្វើល្អ កុំធ្វើ អាក្រក់។ ត្រូវហើយ សាសនាជាច្រើនពិតជាបានបង្រៀនអញ្ចឹងមែន ហើយក៏បង្រៀនមនុស្សឲ្យដោះស្រាយបញ្ហាបាបរបស់ខ្លួនដែរ។ យើងយល់ព្រមចំពោះការបង្រៀនឲ្យមនុស្សធ្វើល្អ កុំធ្វើអាក្រក់ និងការបង្រៀនឲ្យមនុស្សដោះស្រាយបញ្ហាបាបរបស់ខ្លួន ប៉ុន្តែយើងជឿខុសគ្នាទាក់ទងនឹងរបៀបដោះស្រាយនៃអំពើបាប ។ តាមរយៈនៃការបង្រៀនក្នុងកូនសៀវភៅនេះនឹងរំលេចឡើងនូវសំណួរដូចខាងក្រោមនេះស្ដីពីដំណោះស្រាយចំពោះបាបរបស់ខ្លួន ៖ ១ តើមនុស្សយើងត្រូវធ្វើអំពើល្អប៉ុន្មានដើម្បីឲ្យរួចពីបាប? ២ ហេតុអ្វីបានជាបាបធ្ងន់ជាងអំពើល្អ? ៣ តើលទ្ធផលធ្ងន់ធ្ងរជាងគេបំផុតរបស់បាបគឺជាអ្វី? ៤ តើយើងអាចគេចផុតពីបាប និងការជំនុំជម្រះបានយ៉ាងដូចម្ដេច? ៥ តើមានផ្លូវណាមួយដែលនាំយើងទៅរកសេចក្ដីសង្ឃឹមបាន? នៅក្នុងកូនសៀវភៅនេះពន្យល់ថា យើងគ្មានសមត្ថភាពដោះស្រាយបញ្ហាបាបរបស់ខ្លួនបានឡើយ ហើយសាសនាភាគច្រើនក៏ជួយយើងមិនបានដែរ ។ តែយ៉ាងណាក៏ដោយ យើងមានសេចក្ដីសង្ឃឹមមួយ ពីព្រោះព្រះជាម្ចាស់បានរៀបចំផ្លូវមួយដើម្បីសង្គ្រោះយើង។
ទាញយក PDF